ឡាយ​ ​យ៉ាងនេះ​ ​ហើយ​ទ្រង់​ទិវង្គត​ទៅ​ ​យើង​ទាំងឡាយ​ ​ក៏​នៅជា​សុខសប្បាយ​ ​ក្នុង​ដែន​របស់​ព្រះរាជា​នោះ​ ​ជា​ធម្មិក​ធម្មរាជ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះរាជា​នោះ​ ​ក៏​ជ្រះថ្លា​ ​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ទ្រង់​ធ្វើ​នូវ​ការ​បំពេញ​កិច្ច​ក្នុង​សីល​ដែរ​ ​បានឮ​ថា​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​និយាយ​យ៉ាងនេះ​ថា​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​តែង​មាន​ព្រះរាជឱង្ការ​សរសើរ​ព្រះមានព្រះភាគ​ ​ដរាបដល់​មរណកាល​ ​ហើយ​ទ្រង់​ទិវង្គត​ទៅ​ដូច្នេះ​ ​លុះ​ព្រះរាជា​នោះ​ ​ទ្រង់​ទិវង្គត​កន្លងទៅ​យូរហើយ​ ​ព្រះមានព្រះភាគ​ ​មិនទាន់​ទ្រង់ព្យាករ​ឡើយ​ ​ប្រសិនបើ​ទ្រង់ព្យាករ​ព្រះរាជា​នោះ​ ​ដោយ​ប្រពៃ​ហើយ​ ​ជន​ច្រើន​នាក់​ ​គប្បី​ជ្រះថ្លា​ ​គប្បី​ទៅកាន់​សុគតិ​ ​ដោយ​សេចក្តី​ជ្រះថ្លា​នោះ​ពុំខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម្ពោធិញ្ញាណ​ ​របស់​ព្រះមានព្រះភាគ​ ​រមែង​មាននៅ​ក្នុង​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​មគធៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​សម្ពោធិញ្ញាណ​ ​របស់​ព្រះមានព្រះភាគ​ ​មាននៅ​ក្នុង​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​មគធៈ​ណា​ហើយ​ ​ហេតុអ្វី​ ​ក៏​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ៦៩ | បន្ទាប់