ឡាយ យ៉ាងនេះ ហើយទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខសប្បាយ ក្នុងដែនរបស់ព្រះរាជានោះ ជាធម្មិកធម្មរាជយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ព្រះរាជានោះ ក៏ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើនូវការបំពេញកិច្ចក្នុងសីលដែរ បានឮថា មនុស្សទាំងឡាយ នាំគ្នានិយាយយ៉ាងនេះថា ព្រះបាទមាគធសេនិយពិម្ពិសារ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាបដល់មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជានោះ ទ្រង់ទិវង្គតកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់ទ្រង់ព្យាករឡើយ ប្រសិនបើទ្រង់ព្យាករព្រះរាជានោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះពុំខាន បពិត្រព្រះអង្គដ៏ចំរើន សម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន អ្នកនៅក្នុងដែនមគធៈ បពិត្រព្រះអង្គដ៏ចំរើន កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន អ្នកនៅក្នុងដែនមគធៈណាហើយ ហេតុអ្វី ក៏ព្រះមានព្រះភាគ