មិន​ទ្រង់ព្យាករ​ ​ក្នុង​កំណើត​នៃ​បញ្ញា​ ​និង​គតិ​ ​និង​បុណ្យ​ ​ចំពោះ​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់ព្យាករ​ ​ក្នុង​កំណើត​នៃ​បញ្ញា​ ​និង​គតិ​ ​និង​បុណ្យ​ ​ចំពោះ​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​នោះ​ទេ​ ​ពួក​ជន​អ្នក​នៅក្នុង​ដែន​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ក៏​កើតមាន​សេចក្តី​តូចចិត្ត​ ​ដោយហេតុ​នោះ​ពុំខាន​ ​ពួក​ជន​អ្នក​នៅក្នុង​ដែន​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​កើតមាន​សេចក្តី​តូចចិត្ត​ ​ដោយហេតុ​ណា​ ​ហេតុអ្វី​ ​បាន​ជា​ព្រះមានព្រះភាគ​ ​មិន​ទ្រង់ព្យាករ​ ​ចំពោះ​ពួក​ជន​នោះ​ ​ដោយហេតុ​នោះ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ប្រារព្ធ​ពួក​ជន​ ​អ្នក​នៅក្នុង​ដែន​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​នូវ​វាចា​រៀបរាប់​នេះ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​
 [​២៨​]​ ​កាល​ព្រះ​អានន្ទ​មាន​អាយុ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់
ថយ | ទំព័រទី ៧០ | បន្ទាប់