ម្នាលអ្នកដ៏ចំរើនទាំងឡាយ ឯខ្លួនខ្ញុំ បានជាមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចម្រើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន។
[៣៩] ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ក៏ពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ការបាននូវឱកាស៣យ៉ាង ដើម្បីបាននូវសេចក្តីសុខ(១) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ការបាននូវឱកាស៣យ៉ាង តើដូចម្តេច។
[៤០] ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាប់ជំពាក់ដោយកាមទាំងឡាយ ជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ សម័យជាខាងក្រោយមក បុគ្គលនោះ បានស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយ

(១) អដ្ឋកថា ថា សេចក្តីសុខក្នុងឈាន សេចក្តីសុខក្នុងមគ្គ សេចក្តីសុខក្នុងផល។