នៃ​ប្រាជ្ញា​ ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ ​ក៏​ជា​បុគ្គល​លែង​ជាប់ជំពាក់​ ​ដោយ​កាម​ទាំងឡាយ​ ​លែង​ជាប់ជំពាក់​ដោយ​អកុសលធម៌​ទាំងឡាយ​។​ ​កាលដែល​បុគ្គល​នោះ​ ​លែង​ជាប់ជំពាក់​ ​ដោយ​កាម​ទាំងឡាយ​ហើយ​ ​លែង​ជាប់ជំពាក់​ដោយ​អកុសលធម៌​ទាំងឡាយ​ហើយ​ ​សេចក្តី​សុខ​ ​ក៏​កើតឡើង​ ​សោមនស្ស​ ​ក៏​កើតឡើង​ ​ដោយ​ក្រៃលែង​ ​ព្រោះ​សេចក្តី​សុខ​ជា​បច្ច័យ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សេចក្តី​រីករាយ​ ​មាន​កម្លាំង​ខ្លាំង​កើតឡើង​ ​ព្រោះ​សេចក្តី​រីករាយ​មាន​កម្លាំង​ទន់​ ​ដូចម្តេច​មិញ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កាលដែល​បុគ្គល​លែង​ជាប់ជំពាក់​ ​ដោយ​កាម​ទាំងឡាយ​ហើយ​ ​លែង​ជាប់ជំពាក់​ដោយ​អកុសលធម៌​ទាំងឡាយ​ហើយ​ ​សេចក្តី​សុខ​ ​ក៏​កើតឡើង​ ​សោមនស្ស​ ​ក៏​កើតឡើង​ ​ដោយ​ក្រៃលែង​ ​ព្រោះ​សេចក្តី​សុខ​ ​(​ជា​បច្ច័យ​)​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​នេះឯង​ជា​ការបាន​នូវ​ឱកាស​ជាបឋម​ ​ដើម្បី​បាន​នូវ​សេចក្តី​សុខ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប់​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​ដឹង​ហើយ​។​
 [​៤១​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​កាយសង្ខារ​(​១​)​ ​ដ៏​គ្រោតគ្រាត​ ​មិនទាន់​ស្ងប់​រម្ងាប់​ ​មាន​វចីសង្ខារ​(​២​)​ ​ដ៏​គ្រោតគ្រាត​ ​មិនទាន់​ស្ងប់​រម្ងាប់​ ​មាន​
​(​១​)​ ​កាយសង្ខារ​ ​បាន​ដល់​អស្សាស​បស្សាសៈ​ ​គឺ​ដង្ហើមចេញ​ចូល​។​ ​(​២​)​ ​វចីសង្ខារ​ ​បាន​ដល់​វិតក្កៈ​ ​វិចារៈ​ ​គឺ​ការ​ត្រិះរិះ​អារម្មណ៍​ ​និង​ការពិចារណា​។​
ថយ | ទំព័រទី ៩១ | បន្ទាប់