ចិត្តសង្ខារ(១) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់។ សម័យខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ហើយ កាយសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ វចីសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ ចិត្តសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ។ សេចក្តីសុខ រមែងកើតឡើងដល់បុគ្គលនោះ ព្រោះការស្ងប់រម្ងាប់នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់នៃវចីសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង កើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែងកើតឡើង ព្រោះការស្ងប់រម្ងាប់ នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃវចីសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ
(១) ចិត្តសង្ខារ បានដល់សញ្ញា និងវេទនា គឺការចាំអារម្មណ៍ និងការទទួលអារម្មណ៍។