ការបាននូវឱកាស ជាគំរប់៣ ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ការបាននូវឱកាស ដើម្បីបាននូវសេចក្តីសុខ៣ប្រការនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤៣] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ទើបពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា សតិបដ្ឋានទាំង៤នេះ ដើម្បីបាននូវកុសល(១) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ សតិបដ្ឋានទាំង៤ តើដូចម្តេច។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង

(១) សំដៅយកមគ្គ និងផល។