ក៏ក្រាបបង្គំទូលព្រះបាទទិសម្បតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំទ្រង់ព្រះកន្សែង នឹងគោវិន្ទព្រាហ្មណ៍ ដែលធ្វើមរណកាលទៅនោះ ខ្លាំងពេកឡើយ បពិត្រព្រះសម្មតិទេព គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះ ជោតិបាលមាណព ជាបណ្ឌិតវិសេសជាងបិតាផង ជាអ្នកមុះមុត អាចកាត់សេចក្តីបានជាងបិតាផង បិតារបស់ជោតិបាលមាណពនោះ ប្រៀនប្រដៅនូវសេចក្តីទាំងឡាយណា សេចក្តីទាំងឡាយនោះ សុទ្ធតែជាពាក្យប្រៀនប្រដៅ របស់ជោតិបាលមាណព។ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការថា ម្នាលកុមារ យ៉ាងហ្នឹងមែនឬ។ ព្រះរេណុរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព យ៉ាងហ្នឹងមែន។ ម្នាលអ្នកដ៏ចំរើន គ្រានោះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការឲ្យហៅបុរសម្នាក់ថា នែបុរសដ៏ចំរើន ឯងចូរមកនេះ ឯចូរចូលទៅរកជោតិបាលមាណព លុះចូលទៅដល់ហើយ ចូរនិយាយនឹងជោតិបាលមាណពយ៉ាងនេះថា សូមសេចក្តីចំរើន មានដល់ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ ឲ្យហៅជោតិបាលមាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួបនឹងជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន រាជបុរសនោះទទួលព្រះរាជឱងការព្រះបាទទិសម្បតិថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយចូលទៅរកជោតិបាលមាណព លុះចូល