ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ស្រោចទឹក​ជោតិ​បាល​មាណព​ ​ក្នុង​តំណែង​ងារ​គោ​វិន្ទ​ព្រាហ្មណ៍​ ​ទ្រង់​តាំង​ជោតិ​បាល​មាណព​ ​ក្នុង​ដំណែង​ជា​ដំណែល​បិតា​។​ ​ជោតិ​បាល​មាណព​ ​ដែល​ព្រះរាជា​ទ្រង់​ស្រោចទឹក​ ​ក្នុង​ទី​ជា​របស់​គោ​វិន្ទ​ព្រាហ្មណ៍​ ​ទ្រង់​តាំងងារ​ជា​ដំណែល​បិតា​ហើយ​ ​តែង​ប្រៀនប្រដៅ​នូវ​សេចក្តី​ទាំងឡាយ​ ​ដែល​បិតា​បាន​ប្រៀនប្រដៅ​ហើយ​ ​ដល់​ព្រះរាជា​នោះ​ផង​ ​មិនបាន​ប្រៀនប្រដៅ​ ​នូវ​សេចក្តី​ទាំងឡាយ​ ​ដែល​បិតា​មិនបាន​ប្រៀនប្រដៅ​ ​ដល់​ព្រះរាជា​នោះ​ផង​ ​បាន​ចាត់ចែង​ការងារ​ទាំងឡាយ​ ​ដែល​បិតា​បាន​ចាត់ចែង​ហើយ​ ​ដល់​ព្រះរាជា​នោះ​ផង​ ​មិនបាន​ចាត់ចែង​នូវ​ការងារ​ទាំងឡាយ​ ​ដែល​បិតា​មិនបាន​ចាត់ចែង​ហើយ​ ​ដល់​ព្រះរាជា​នោះ​ផង​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​នាំគ្នា​និយាយ​ពី​ដំណើរ​នោះ​ថា​ ​អើហ្ន៎​ ​មើលចុះ​គោ​វិន្ទ​ព្រាហ្មណ៍​ ​អើហ្ន៎​ ​មើលចុះ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​។​ ​ម្នាល​អ្នក​ដ៏​ចំ​រើ់ន​ ​ជោតិ​បាល​មាណព​ ​ក៏បាន​ឈ្មោះថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ដោយ​បរិយាយ​នេះ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់