ពួក​ទេវតា​ទាំងពួង​សោត​ ​ក៏​ស្គាល់​ខ្ញុំ​ដែរ​ ​ម្នាល​គោ​វិន្ទ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​។​
 មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​និយាយ​ថា​ ​អាសនៈ​ ​ទឹក​ ​ប្រេង​ ​សម្រាប់​លាប​ជើង​ ​និង​ទឹកឃ្មុំ​ ​តែង​មានដល់​ព្រហ្ម​ ​យើង​សូម​ទទួល​លោក​ដ៏​ចំរើន​ ​ដោយ​គ្រឿង​ទទួលភ្ញៀវ​ ​សូម​លោក​ដ៏​ចំរើន​ ​ទទួល​គ្រឿង​ទទួលភ្ញៀវ​ ​របស់​យើង​ចុះ​។​

 សន​ង្កុ​មារ​ព្រហ្ម​ឆ្លើយ​ថា​ ​ម្នាល​គោ​វិន្ទ​ ​អ្នកពោល​ចំពោះ​គ្រឿង​ទទួលភ្ញៀវ​ណា​ ​យើង​ព្រម​ទទួល​គ្រឿង​ទទួលភ្ញៀវ​នោះ​របស់​អ្នក​ ​យើង​បើកឱកាសឲ្យ​អ្នក​សួរ​ហើយ​ ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្តី​សុខ​ក្នុង​បរលោក​ផង​ ​អ្នក​ប្រាថ្នា​ប្រយោជន៍​ណាមួយ​ ​ចូរ​សួរ​ប្រយោជន៍​នោះ​ចុះ​។​
 [​៦៤​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​បើកឱកាស​ដល់​អញ​ហើយ​ ​អាត្មាអញ​ ​គួរ​សួរ​អ្វី​នឹង​សន​ង្កុ​មារ​ព្រហ្ម​ហ្ន៎​ ​គួរ​សួរ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ​ឬ​ប្រយោជន៍​ក្នុង​បរលោក​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ
ថយ | ទំព័រទី ១៤៦ | បន្ទាប់