មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​ក៏បាន​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ពួ​ក​ខេមិ​យ​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​តុសិត​បុរី​ក្តី​ ​ឋិតនៅ​ក្នុង​យាម​ទេវលោក​ក្តី​ ​ពួក​កដ្ឋ​ក​ទេវតា​ ​ដែល​មានយស​ក្តី​ ​ពួ​ក​លម្ពិ​ត​ក​ទេវតា​ក្តី​ ​ពួក​លាម​សេដ្ឋ​ទេវតា​ក្តី​ ​ពួក​ទេវតា​ឈ្មោះ​ជោតិ​ក្តី​ ​ឈ្មោះ​អាសវៈ​ក្តី​ ​ពួក​និម្មានរតី​ទេវតា​ក្តី​ ​ក៏បាន​មក​ ​ទាំង​ពួក​បរ​និម្មិត​ទេវតា​ ​ក៏បាន​មក​។​ ​ទេវតា​ទាំង១០ពួក​នេះ​ ​ឋិតនៅ​ដោយ​ចំណែក១០​ ​សុទ្ធតែ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ទាំងអស់​ ​មាន​ឫទ្ធិ​ ​មាន​អានុភាព​ ​មាន​រស្មី​ ​មានយស​ ​មានចិត្ត​រីករាយ​ ​ក៏បាន​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ទេវតា​ទាំង៦០​ ​មាន​អាបោ​ទេវតា​ជាដើម​នេះ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់