សុទ្ធតែ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ទាំងអស់​ ​មក​ហើយដោយ​ចំណែក​នាម​ ​សូម្បី​ពួក​ទេវតា​ណា​ក្រៅពីនោះ​ ​ដែល​មាន​រស្មី​ប្រហែលគ្នា​ ​ក៏​មក​ព្រមគ្នា​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ទៅ​មើល​ព្រះ​អរិយសង្ឃ​ ​ដែល​ប្រាសចាក​ជាតិ​ ​ឥតមាន​កិលេស​ ​ដូចជា​ដែកគោល​ ​លោក​ឆ្លង​ចាក​អន្លង់​ទាំង៤ហើយ​ ​មិន​មាន​កិលេស​ជា​គ្រឿង​ត្រាំ​ ​រួច​ស្រឡះ​ចាក​ឱឃៈ​ទាំង៤ហើយ​ ​លោក​មិនបាន​ធ្វើ​នូវ​បាប​ ​មួយទៀត​ ​យើង​នឹង​បានឃើញ​នូវ​ព្រះ​ទសពល​ ​ដែល​រុងរឿង​ដោយ​សិរី​ ​ដូច​ព្រះចន្ទ​ឆ្លងផុត​អំពី​ពពក​។​
​[​៨៤​]​ ​អរិយ​ព្រហ្ម​ទាំងឡាយ​ ​គឺ​សុ​ព្រហ្ម​ ​និង​បរម​ត្ត​ព្រហ្ម​ ​ជា​បុត្ត​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​ឫទ្ធិ​ ​ក៏​មក​ជាមួយគ្នា​ ​សន​ង្កុ​មារ​មហាព្រហ្ម​ក្តី​ ​តិ​ស្ស​មហាព្រហ្ម​ក្តី​ ​ក៏​នាំគ្នា​មកកាន់​មហាវ័ន​ ​ជាទី​ប្រជុំ​នៃ​ភិក្ខុ​ទាំងឡាយ​។​ ​មហាព្រហ្ម​ទាំង១ពាន់​ ​ក៏​មក​ហើយ​ ​មហាព្រហ្ម១អង្គ​ ​គ្រប​សង្កត់​នូវ​ព្រហ្ម​ឯទៀត​បាន​ ​មហាព្រហ្ម​នោះ​ ​កើត​ក្នុង​ព្រហ្មលោក​ ​មាន​អានុភាព​ ​មាន​កាយ​សំបើម​ ​មានយស​ ​ក៏​មក​ដែរ​។​ ​មហាព្រហ្ម​ទាំង១០​ ​ជា​ឥស្សរៈ​លើ​ព្រហ្ម​ទាំង១ពាន់​នេះ​ ​តែង
ថយ | ទំព័រទី ១៨៨ | បន្ទាប់