ផ្សាយអំណាចផ្សេងៗ ក៏បានមក ហារិតមហាព្រហ្ម (ដែលមានព្រហ្មទាំង១សែន) ហែហមក្នុងកណ្តាលនៃពួកព្រហ្មទាំងនោះ ក៏បានមក។ សេនារបស់មារ បានឃើញនូវពួកទេវតា ព្រមទាំងព្រះឥន្ទ ព្រមទាំងព្រះព្រហ្មទាំងអស់នោះ មកដូច្នោះហើយ ក៏បានមក ហើយពោលថា អ្នកទាំងឡាយ ចូរមើលនូវសេចក្តីល្ងង់របស់មារ។ (ឯសេនារបស់មារ ក៏ពោលថា) អ្នកទាំងឡាយ ចូរមក ចូរចាប់ចងពួកទេវតាទាំងនេះទុក ការចងដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ(១) អ្នកទាំងឡាយ ចូរព័ទ្ធឲ្យជុំវិញ បណ្តាអ្នកទាំងអស់គ្នា អ្នកណាមួយ ក៏កុំបណ្តោយឲ្យទេវតា១អង្គ រួចទៅបានឡើយ។ មារជាសេនាធំក្នុងទីប្រជុំធំនោះ ក៏ទះនូវផ្ទៃនៃផែនដី ដោយបាតដៃ ធ្វើនូវសំឡេងគម្រាមមុខគួរខ្លាច ដូចជាមហាមេឃ គ្រហឹម
(១) អដ្ឋកថា ថា មណ្ឌលនៃទេវតាទាំងអស់នេះ ជាប់ដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ បានសេចក្តីថា មារសេនាបង្គាប់បរិសទ្យ ឲ្យចងទេវមណ្ឌល គឺពួកទេវតាទាំងអស់ ឲ្យជាប់ដោយរាគៈ។