[​១១០​]​ ​ក៏​កាលដែល​ព្រះមានព្រះភាគ​ ​កំពុង​សំដែង​នូវ​វេយ្យាករណ៍​នេះ​ ​ធម្មចក្ខុ​ ​(​សោតាបត្តិ​មគ្គ​)​ ​ដ៏​ប្រាសចាក​ធូលី​ ​គឺ​រាគាទិក្កិលេស​ ​ប្រាសចាក​មន្ទិល​ ​គឺ​ទិដ្ឋិ​ ​និង​វិចិកិច្ឆា​ ​ក៏បាន​កើត​ដល់​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ផង​ ​ដល់​ពួក​ទេវតា​ទាំង៨ហ្មឺន​ឯទៀត​ផង​ថា​ ​ធម្មជាត​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​តែង​រលត់​ទៅវិញ​ ​ជា​ធម្មតា​។​ ​ប្រស្នា​ណា​ ​ដែល​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​អារាធនា​ ​បាន​ទូល​សួរ​ហើយ​ ​ប្រស្នា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ព្យាករ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ព្រោះហេតុនោះ​ ​ពាក្យ​ថា​ ​សក្ក​បញ្ហៈ​ដូច្នេះ​ ​ជា​ឈ្មោះ​នៃ​វេយ្យាករណ៍​នេះឯង​។​

​ចប់​ ​សក្ក​ប្ប​ញ្ហ​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ២៤៣ | បន្ទាប់