លំដាប់នោះ​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​មាន​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​ហែហម​អម​អង្គ​ ​ក៏​ចូល​ទៅ​រក​ព្រះ​កុមា​រក​ស្ស​បៈ​ដ៏​មាន​អាយុ​ ​ដែល​នៅក្នុង​ព្រៃ​ធ្នង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​មាន​បន្ទូល​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​សំណេះសំណាល​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​ចំណែក​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​ពួក​ខ្លះ​ ​ថ្វាយបង្គំ​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​និយាយ​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​ពួក​ខ្លះ​ ​ប្រកាស​នាម​ ​និង​គោត្រ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​អង្គុយ​ស្ងៀម​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​មាន​ព្រះ​ឱង្ការ​ ​នឹង​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន​ ​ខ្ញុំ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​
ថយ | ទំព័រទី ៣០៩ | បន្ទាប់