យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ព្រះ​កុមារ​កស្សប​ ​ថ្វាយព្រះពរ​ថា​ ​បពិត្រ​រា​ជញ្ញៈ​ ​អាត្មាភាព​បានឃើញ​ ​បានឮ​បុគ្គល​ ​ដែល​ធ្លាប់​និយាយ​យ៉ាងនេះ​ ​យល់​យ៉ាងនេះ​ហើយ​ ​តែ​មិនសមបើ​បុគ្គល​នោះ​ ​និយាយ​យ៉ាងនេះ​ ​យល់​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដូច្នេះ​សោះ​ ​បពិត្រ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​ ​នឹង​ទូល​សួរ​មហា​បពិត្រ​ ​ក្នុង​ដំណើរ​នេះ​ ​ប្រស្នា​នេះ​ ​ពេញព្រះហឫទ័យ​ ​នៃ​មហា​បពិត្រ​យ៉ាងណា​ ​សូម​មហា​បពិត្រ​ ​ព្យាករ​ប្រស្នា​នោះ​ ​យ៉ាងនោះ​ចុះ​ ​បពិត្រ​រា​ជញ្ញៈ​ ​ចុះ​ទ្រង់​សំគាល់​ដំណើរ​នោះ​ថាដូចម្តេច​ ​ព្រះច័ន្ទ​ ​និង​ព្រះអាទិត្យ​នេះ​ ​នៅក្នុង​លោក​នេះ​ ​ឬនៅ​ក្នុង​លោក​ដទៃ​ ​ជា​ទេវតា​ ​ឬ​ជា​មនុស្ស​។​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​តប​ថា​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ព្រះច័ន្ទ​ ​និង​ព្រះអាទិត្យ​នេះ​ ​នៅក្នុង​លោក​ដទៃ​ ​មិនមែន​នៅក្នុង​លោក​នេះ​ទេ​ ​ជា​ទេវតា​ ​មិនមែន​ជា​មនុស្ស​ទេ​។​ ​ព្រះ​កុមារ​កស្សប​ ​ថ្វាយព្រះពរ​ថា​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះ​ ​សូម​មហា​បពិត្រ​បែរ​ព្រះ​យោបល់​ ​យល់​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មាន​ ​ផល​វិ​បាល​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់