រួច​នាំចេញ​ទៅតាម​ទ្វារ​ខាងត្បូង​ ​ហើយ​ឲ្យ​ចោរ​នោះ​អង្គុយ​ ​ត្រង់កន្លែង​សម្រាប់​ពិឃាត​ ​ជា​ខាងត្បូង​នៃ​នគរ​ ​ចុះបើ​ចោរ​នោះ​ ​(​នឹង​អង្វរ​)​ ​ពួក​ពេជ្ឈឃាត​ថា​ ​សូម​ពួក​ពេជ្ឈឃាត​ដ៏​ចំរើន​ ​បង្អង់​សិន​ ​(​ព្រោះ​)​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​(​របស់ខ្ញុំ​មាន​)​ ​ក្នុង​ស្រុក​ ​ឬ​និគម​ឯណោះ​ ​ចាំ​ខ្ញុំ​ផ្តែផ្តាំ​ ​ដល់​ពួក​មិត្រ​អាមាត្យ​ទាំងនោះ​ ​ហើយ​សឹម​មកវិញ​ ​ដូច្នេះ​ ​តើ​បាន​ឬទេ​ ​ឬក៏​ពួក​នាយ​ពេជ្ឈឃាត​ ​(​ទាំងនោះ​)​ ​នឹង​ចេះតែ​កាត់​ក្បាល​ចោរ​ ​ដែល​កំពុង​ទួញ​យំ​ ​ដោយ​ឥត​យោគយល់​ទេ​។​ ​បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន​ ​ចោរ​នោះ​ ​(​នឹង​អង្វរ​)​ពួក​ពេជ្ឈឃាត​ថា​ ​សូម​ពួក​ពេជ្ឈឃាត​ដ៏​ចំរើន​ ​បង្អង់​ឲ្យ​សិន​ ​(​ព្រោះ​)​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​(​របស់ខ្ញុំ​មាន​)​ ​ក្នុង​ស្រុក​ ​ឬ​និគម​ឯណោះ​ ​ចាំ​ខ្ញុំ​ផ្តែផ្តាំ​ ​ដល់​ពួក​មិត្រ​អាមាត្យ​ទាំងនោះ​រួច​ ​សឹម​មកវិញ​ ​ដូច្នេះ​ ​មិនបាន​ឡើយ​ ​តាមដែល​ពិត​នោះ​ ​ពួក​ពេជ្ឈឃាត​ ​នឹង​ចេះតែ​កាត់​ក្បាល​ចោរ​ ​ដែល​កំពុង​ទួញ​យំ​នោះ​ ​ឲ្យ​ទាល់តែបាន​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​អម្បាលយ៉ាង​ចោរ​នោះ​ ​ជា​មនុស្សជាតិ​ដូចគ្នា​ត្រឡាំង​ ​ម្ដេច​គង់​(​អង្វរ​)​ពួក​ពេជ្ឈឃាត​ ​ជា​មនុស្សជាតិ​ដូចគ្នា​ ​សូម​ពួក​នាយ​ពេជ្ឈឃាត​ដ៏​ចំរើន​ ​បង្អង់​ឲ្យ​សិន​ ​(​ព្រោះ​)​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​(​របស់ខ្ញុំ​មាន​)​ ​ក្នុង​ស្រុក​ ​ឬ​និគម​ឯណោះ​ ​ចាំ​ខ្ញុំ​ទៅ​ផ្តែផ្តាំ​ ​ដល់​ពួក​មិត្រ​អាមាត្យ​ទាំងនោះ​សិន​ ​រួច​សឹម​មកវិញ​ ​ដូច្នេះ​ ​មិនបាន​ទៅ​ហើយ​ ​ចំណង់បើ​ពួក​មិត្រ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់