ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ហៅ​ពេញជា​មនុស្ស​ខ្លៅ​ ​មិន​វាងវៃ​ ​ប្រកាន់​តែ​សេចក្តី​ខុស​ ​ដូច្នេះ​ ​ខ្ញុំ​មុខ​ជា​នឹង​ត្រឡប់​ប្រកាន់ទិដ្ឋិ​នោះ​វិញ​ ​ដោយ​សេចក្តី​ក្រោធ​ខ្លះ​ ​ខ្ញុំ​នឹង​ត្រឡប់​ប្រកាន់ទិដ្ឋិ​នោះ​វិញ​ ​ដោយ​ការ​លុបគុណ​ខ្លះ​ ​ខ្ញុំ​នឹង​ត្រឡប់​ប្រកាន់ទិដ្ឋិ​នោះ​វិញ​ ​ដោយ​ការ​ប្រឡង​វាសនា​ខ្លះ​។​
 [​១៥៩​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​ ​នឹង​ធ្វើ​ឧបមា​ ​ថ្វាយ​មហា​បពិត្រ​ ​ពួក​វិញ្ញូ​បុរស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​យល់​សេចក្តី​នៃ​ភាសិត​ ​ដោយ​ឧបមា​បាន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​បុរស​ម្នាក់​ ​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ ​បាន​ចេញពី​ស្រុក​របស់​ខ្លួន​ ​ទៅកាន់​ស្រុក​ដទៃ​ ​ក៏បាន​ឃើញ​លាមក​ក្រៀម​ច្រើន​ ​ដែលគេ​ចោល​ក្នុង​ទីនោះ​។​ ​លុះ​បុរស​នោះ​ឃើញ​ហើយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​គេ​ចោល​លាមក​ក្រៀម​នេះ​ច្រើនណាស់​ ​លាមក​ក្រៀម​នេះ​ ​ត្រូវជា​ចំណី​ជ្រូក​ទាំងឡាយ​របស់​អាត្មាអញ​ ​គួរតែ​អាត្មាអញ​ ​យក​លាមក​ក្រៀម​ពីទី​នេះ​ទៅ​។​ ​បុរស​នោះ​ ​ក៏​លាសំពត់​បង់ក​ ​ហើយ​កើប​លាមក​ក្រៀម​ជាច្រើន​ ​វេច​ជា​បង្វេច​ ​លើក​ទូល​លើ​ក្បាល​ ​ហើយ​ដើរទៅ​។​ ​កាល​បុរស​នោះ​ ​ដើរទៅ​ដល់​ពាក់កណ្តាល​ផ្លូវ​ ​មហាមេឃ​ក៏​បង្អោរ​ភ្លៀង​ខុសកាល​។​ ​បុរស​នោះ​ ​ប្រឡាក់​
ថយ | ទំព័រទី ៣៦១ | បន្ទាប់