[​១៦០​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ក៏​សម​ដែរ​ហើយ​ ​តែ​ខ្ញុំ​នៅតែ​មិន​អាច​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​បានទេ​ ​(​ព្រោះ​)​ ​ស្តេច​បសេនទិកោសល​ក្តី​ ​ពួក​ស្តេច​ខាងក្រៅ​ក្តី​ ​តែង​ជ្រាប​នូវ​ខ្ញុំ​ថា​ ​ស្តេច​បា​យា​សិរា​ជញ្ញៈ​ ​ធ្លាប់​មាន​វាទៈ​ ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បើ​ខ្ញុំ​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​ ​មុខ​ជា​នឹង​មាន​អ្នកផង​ ​ស្តី​ឲ្យ​ខ្ញុំ​ថា​ ​ស្តេច​បា​យា​សិរា​ជញ្ញៈ​នេះ​ ​ហៅ​ពេញជា​មនុស្ស​ខ្លៅ​ ​មិន​វាងវៃ​ ​ប្រកាន់​តែ​សេចក្តី​ខុស​ ​ដូច្នេះ​ ​ខ្ញុំ​មុខ​ជា​ត្រឡប់​ប្រកាន់ទិដ្ឋិ​នោះ​វិញ​ ​ដោយ​សេចក្តី​ក្រោធ​ខ្លះ​ ​ខ្ញុំ​នឹង​ត្រឡប់​ប្រកាន់ទិដ្ឋិ​នោះ​វិញ​ ​ដោយ​សេចក្តី​លុបគុណ​ខ្លះ​ ​ខ្ញុំ​នឹង​ត្រឡប់​ប្រកាន់ទិដ្ឋិ​នោះ​វិញ​ ​ដោយ​ការ​ប្រឡង​វាសនា​ខ្លះ​។​
 ​[​១៦១​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​នឹង​ធ្វើ​សេចក្តី​ឧបមា​ ​ថ្វាយ​មហា​បពិត្រ​ ​ពួក​វិញ្ញូ​បុរស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​យល់​សេចក្តី​នៃ​ភាសិត​ ​ដោយ​ឧបមា​បាន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​អ្នកលេង​បាស្កា​ពីរ​នាក់​ ​បាន​លេងល្បែង​បាស្កា​។​ ​អ្នកលេង​បាស្កា​ម្នាក់​ ​តែង​លេប​កូន​បាស្កា​ដែល​ចាញ់​ ​ដែល​បាន​មក​ដល់​ខ្លួន​ៗ​។​ ​អ្នកលេង​បាស្កា​ ​ជា​គំរប់​ពីរ​ ​បានឃើញ​នូវ​អ្នកលេង​បាស្កា​នោះ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់