ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកា ពួកជនណា ញុំាងកាយទេវតា ដែលទន់ទាបជាងគេទាំងអស់ ឲ្យបរិបូណ៌ ពួកជនទាំងនោះ ក៏ញុំាងពួកគន្ធព្វ(១) ឲ្យបរិបូណ៌។
[៣៧] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេងគឹកកង ពួកទេវតាសំគាល់ថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។

កាលបើសនង្កុមារព្រហ្ម និយាយតែម្នាក់ឯង ព្រហ្មនិម្មិត(២) ទាំងអស់ ក៏និយាយដែរ កាលបើសនង្កុមារព្រហ្ម អង្គុយស្ងៀមតែម្នាក់ឯង ព្រហ្មនិម្មិតទាំងអស់នោះ ក៏ស្ងៀមដែរ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ សំគាល់សេចក្តីនោះថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។
(១) បានសេចក្តីថា ជនដែលទៅកើតជាទេវបុត្តទាបជាគេបំផុត ត្រឹមគន្ធព្វ។ (២) ព្រហ្មឯទៀតៗ សនង្កុមារព្រហ្ម បាននិម្មិតហើយ។