ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញត្ត​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ឫទ្ធិ​ឲ្យ​ច្រើន​ ​ដើម្បី​ធ្វើ​ឫទ្ធិ​ឲ្យ​វិសេស​ឡើង​ ​ដើម្បី​ធ្វើ​ឫទ្ធិ​ឲ្យ​ប្លែក​ៗ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​ជន​ណា​នីមួយ​ ​ទោះបីជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​បាន​ហើយ​នូវ​ឥទ្ធិ​វិ​ធៈ​(​១​)​ ​មាន​ច្រើនប្រការ​ ​ក្នុង​អតីតកាល​ ​ពួក​ជន​ទាំងអស់​នោះ​ ​បាន​ហើយ​ ​ព្រោះ​បាន​ចំរើន​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ព្រោះ​បាន​ធ្វើ​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ឲ្យ​ច្រើន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​ជន​ណា​នីមួយ​ ​ទោះបីជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដែល​នឹង​បាន​នូវ​ឥទ្ធិ​វិ​ធៈ​ ​មាន​ច្រើនប្រការ​ ​ក្នុង​អនាគតកាល​ ​ពួក​ជន​ទាំងអស់​នោះ​ ​ក៏​នឹង​បាន​ ​ព្រោះ​បាន​ចំរើន​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ព្រោះ​បាន​ធ្វើ​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ឲ្យ​ច្រើន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​ជន​ណា​នីមួយ​ ​ទោះបីជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​បាន​ហើយ​នូវ​ឥទ្ធិ​វិ​ធៈ​ ​មាន​ច្រើនប្រការ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ពួក​ជន​ទាំងអស់​នោះ​ ​ក៏​រមែង​បាន​ ​ព្រោះ​បាន​ចំរើន​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ព្រោះ​បាន​ធ្វើ​នូវ​ឥទ្ធិបាទ​ទាំង៤នេះឯង​ ​ឲ្យ​ច្រើន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​តាវត្តិង្ស​ទេវតា​ ​ឃើញ​ឫទ្ធានុភាព​ ​មាន​សភាព​ដូច្នេះ​នេះ​ ​របស់​យើង​ដែរ​ឬទេ​។​ ​ពួក​ទេវតា​ឆ្លើយតប​ថា​ ​បពិត្រ​មហាព្រហ្ម​ ​អើ​ ​ឃើញ​ដែរ​។​ ​សន​ង្កុ​មារ​ព្រហ្ម​ ​និយាយ​ថា​ ​
​(​១​)​ ​ចំណែក​នៃ​ឫទ្ធិ​
ថយ | ទំព័រទី ៨៩ | បន្ទាប់