នៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ក៏ជាបុគ្គលលែងជាប់ជំពាក់ ដោយកាមទាំងឡាយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ កាលដែលបុគ្គលនោះ លែងជាប់ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខជាបច្ច័យ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយ មានកម្លាំងខ្លាំងកើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ កាលដែលបុគ្គលលែងជាប់ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (ជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាសជាបឋម ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤១] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មានកាយសង្ខារ(១) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានវចីសង្ខារ(២) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មាន
[៤១] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មានកាយសង្ខារ(១) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានវចីសង្ខារ(២) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មាន
(១) កាយសង្ខារ បានដល់អស្សាសបស្សាសៈ គឺដង្ហើមចេញចូល។ (២) វចីសង្ខារ បានដល់វិតក្កៈ វិចារៈ គឺការត្រិះរិះអារម្មណ៍ និងការពិចារណា។