ចិត្តសង្ខារ​(​១​)​ ​ដ៏​គ្រោតគ្រាត​ ​មិនទាន់​ស្ងប់​រម្ងាប់​។​ ​សម័យ​ខាងក្រោយ​មក​ ​បុគ្គល​នោះ​ ​ស្តាប់​នូវ​អរិយធម៌​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​ ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​។​ ​លុះ​បុគ្គល​នោះ​ ​អាស្រ័យ​ការ​ស្តាប់​អរិយធម៌​ ​អាស្រ័យ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​ហើយ​ ​កាយសង្ខារ​គ្រោតគ្រាត​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​វចីសង្ខារ​គ្រោតគ្រាត​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ចិត្តសង្ខារ​គ្រោតគ្រាត​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​។​ ​សេចក្តី​សុខ​ ​រមែង​កើតឡើង​ដល់​បុគ្គល​នោះ​ ​ព្រោះ​ការ​ស្ងប់​រម្ងាប់​នៃ​កាយសង្ខារ​គ្រោតគ្រាត​ ​ព្រោះ​ការ​ស្ងប់​រម្ងាប់​នៃ​វចីសង្ខារ​គ្រោតគ្រាត​ ​ព្រោះ​ការ​ស្ងប់​រម្ងាប់​ ​នៃ​ចិត្តសង្ខារ​គ្រោតគ្រាត​ ​ឯ​សោមនស្ស​ ​ក៏​កើតឡើង​ ​ដោយ​ក្រៃលែង​ ​ព្រោះ​សេចក្តី​សុខ​ ​(​នោះ​ជា​បច្ច័យ​)​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សេចក្តី​រីករាយ​មាន​កម្លាំង​ខ្លាំង​ ​កើតឡើង​ ​ព្រោះ​សេចក្តី​រីករាយ​មាន​កម្លាំង​ទន់​ ​ដូចម្តេច​មិញ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សេចក្តី​សុខ​ ​រមែង​កើតឡើង​ ​ព្រោះ​ការ​ស្ងប់​រម្ងាប់​ ​នៃ​កាយសង្ខារ​គ្រោតគ្រាត​ ​ព្រោះ​ការ​ស្ងប់​រម្ងាប់​ ​នៃ​វចីសង្ខារ​គ្រោតគ្រាត​ ​ព្រោះ​ការ​ស្ងប់​រម្ងាប់​ ​នៃ​ចិត្តសង្ខារ​គ្រោតគ្រាត​ ​ឯ​សោមនស្ស​ ​ក៏​កើតឡើង​ ​ដោយ​ក្រៃលែង​ ​ព្រោះ​
​(​១​)​ ​ចិត្តសង្ខារ​ ​បាន​ដល់​សញ្ញា​ ​និង​វេទនា​ ​គឺ​ការ​ចាំ​អារម្មណ៍​ ​និង​ការ​ទទួលអារម្មណ៍​។​
ថយ | ទំព័រទី ៩២ | បន្ទាប់