គេ​មិន​ឲ្យ​កើត​សេចក្តី​ឫស្យា​ ​និង​សេចក្តី​កំណាញ់​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ដូច្នេះ​ឡើយ​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​មិនជា​អ្នក​អង្គុយ​ក្នុង​ទី​ចំ​ភ្នែក​មនុស្ស​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​មិន​ដើរ​បង្ហាញខ្លួន​ ​ក្នុង​ត្រកូល​ទាំងឡាយ​ថា​ ​ការ​នេះ​ជាត​បវត្ត​របស់​អាត្មា​ដែរ​ ​ការ​នេះ​ជាត​បវត្ត​របស់​អាត្មា​ដែរ​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​មិន​អាស្រ័យ​ការ​បិទបាំង​នីមួយ​ ​បើ​មាន​គេ​សួរ​អ្នកនោះ​ថា​ ​ការ​នេះ​គាប់ចិត្ត​លោក​ឬ​ ​បើ​ការនោះ​មិន​គាប់ចិត្ត​ខ្លួន​ ​ក៏​និយាយ​ថា​ ​មិន​គាប់ចិត្ត​ ​របស់​នេះ​គួរ​ដល់​អ្នក​ ​ឬ​ប្រាប់​នូវ​របស់​ដែល​មិន​គួរ​ថា​ ​មិន​គួរ​ ​បើ​ការនោះ​ខ្លួន​គាប់ចិត្ត​ ​ក៏​និយាយ​ថា​ ​គាប់ចិត្ត​។​ ​អ្នកនោះ​មិនបាន​និយាយ​កុហក​ទាំង​ដឹងខ្លួន​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​កាល​តថាគត​ ​ឬ​សាវ័ក​របស់​តថាគត​ ​កំពុង​សំដែងធម៌​ ​រមែង​អនុមោទនា​ ​នូវ​បរិយាយ​ដែល​គួរ​អនុមោទនា​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​។​ ​ម្នាល​និគ្រោធ​ ​ត្រង់​ដែល​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​
ថយ | ទំព័រទី ៩២ | បន្ទាប់