ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​មិន​រមិលគុណ​ ​មិន​វាយឫក​ស្មើ​ ​មិន​ឈ្នានីស​ ​មិន​កំណាញ់​ ​មិន​អួតអាង​ ​មិន​មានកល​មាយា​ ​មិន​រឹងត្អឹង​ ​មិន​មើលងាយ​គេ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ ​មិន​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ ​មិនមែន​ជា​មិច្ឆាទិដ្ឋិ​ ​មិន​ប្រកបដោយ​អន្ត​គ្គា​ហិ​ក​ទិដ្ឋិ​ ​មិន​ប្រកាន់យក​តាមតែ​សេចក្តី​ឃើញ​របស់​ខ្លួន​ ​មិន​ប្រកាន់​មាំ​ ​ជា​មនុស្ស​ដែលគេ​ឲ្យ​លះបង់​បាន​ដោយ​ងាយ​។​ ​ម្នាល​និគ្រោធ​ ​ត្រង់​ដែល​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​មិន​ប្រកាន់យក​តាមតែ​សេចក្តី​ឃើញ​របស់​ខ្លួន​ ​មិន​ប្រកាន់​មាំ​ ​ជា​មនុស្ស​ដែលគេ​ឲ្យ​លះបង់​បាន​ដោយ​ងាយ​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ព្រះមានបុណ្យ​ត្រាស់​សួរ​ថា​ ​ម្នាល​និគ្រោធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​កាលបើ​ហេតុ​មាន​មក​ដូច្នេះ​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស
ថយ | ទំព័រទី ៩៣ | បន្ទាប់