រក​ខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​ម្នាល​សុ​នក្ខត្តៈ​ ​អ្នក​បាន​ពោល​សរសើ​គុណ​នៃ​ព្រះសង្ឃ​ ​ក្នុង​វជ្ជិ​គ្រាម​ ​ដោយ​អនេកបរិយាយ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​សុ​នក្ខត្តៈ​ ​តថាគត​ ​នឹង​ប្រាប់​ដល់​អ្នកឯង​ ​ម្នាល​សុ​នក្ខត្តៈ​ ​តថាគត​នឹង​ពន្យល់​ឲ្យ​អ្នកដឹង​ ​ម្នាល​សុ​នក្ខត្តៈ​ ​មុខ​ជា​នឹង​មាន​អ្នកផង​ស្តី​ឲ្យ​អ្នក​ថា​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​មិន​អាច​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះសមណគោតម​បាន​ឡើយ​ ​លុះដល់​គាត់​មិន​អាច​ ​(​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​)​ ​ក៏​ពោល​លាសិក្ខា​ ​ហើយនឹង​ត្រឡប់ទៅ​កាន់​ភេទ​ដ៏​ថោកទាប​វិញ​ ​ម្នាល​សុ​នក្ខត្តៈ​ ​ខ្លួន​អ្នក​ ​មុខ​ជា​នឹង​មាន​អ្នកផង​ស្តី​ឲ្យ​ ​យ៉ាង​ដូច្នេះ​មិនខាន​។​ ​ម្នា​លភ​គ្គ​វៈ​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​លុះដល់​តថាគត​ស្តីថា​ឲ្យ​យ៉ាងនេះ​ ​ក៏​គេច​ចេញ​ ​ចាក​ធម្មវិន័យ​នេះ​បាត់​ទៅ​ ​ដូច​សត្វ​ដែល​ទៅ​កើត​ក្នុង​អបាយ​ ​ឬទៅ​កើត​ក្នុង​នរក​។​
 [​៤​]​ ​ម្នា​លភ​គ្គ​វៈ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​ឧត្តរ​កា​និគម​ ​របស់​ពួក​ជន​ថូលុ​ ​ក្នុង​ថូ​លុ​ជនបទ​ឯណោះ​។​ ​ម្នា​លភ​គ្គ​វៈ​ ​ក្នុង​បុព្វណ្ហសម័យ​ ​តថាគត​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​មាន​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​ជា​បច្ឆាសមណៈ​ ​ដើរចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ឧត្តរ​កា​និគម​។​ ​ក៏​សម័យ​នោះ​ឯង
ថយ | ទំព័រទី ១១ | បន្ទាប់