[​៥៨​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​លុះ​ផែនដី​មាន​រស​របស់​សត្វ​ទាំងនោះ​ ​សាបសូន្យ​អស់​ ​ទៅ​ហើយ​ ​ក្រមរ​ផែនដី​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ក្រមរ​ផែនដី​នោះ​ ​កើត​ប្រាកដ​ឡើង​ ​ដូចជា​ផ្សិត​។​ ​ក្រមរ​ផែនដី​នោះ​ ​បរិបូណ៌​ដោយ​សម្បុរ​ ​មាន​ក្លិន​(​ក្រអូប​)​ ​មាន​រស​(​ឆ្ងាញ់​)​ ​មាន​ពណ៌​ ​ដូចជា​សប្បិ​សុទ្ធ​ ​ឬដូច​ជា​ ​នវនីត​សុទ្ធ​ ​មាន​រស​(​ឆ្ងាញ់​ពិសា​)​ ​ដូច​ទឹកឃ្មុំ​តូច​ ​(​ឃ្មុំផ្លិត​)​ ​ដែល​ឥត​ទោស​ ​(​គ្មាន​កូនឃ្មុំ​)​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​សត្វ​ទាំងឡាយ​នោះ​ ​ក៏​នាំគ្នា​បរិភោគ​ក្រមរ​ផែនដី​ ​កាល​សត្វ​ ​ទាំងនោះ​ ​នាំគ្នា​បរិភោគ​ក្រមរ​ផែនដី​ ​យក​ក្រមរ​ផែនដី​នោះ​ជា​ចំណី​ ​យក​ក្រម​ផែនដី​នោះ​ ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាល​ពួក​សត្វ​ទាំងនោះ​ ​នាំគ្នា​បរិភោគ​ក្រមរ​ផែនដី​ ​យក​ក្រមរ​ផែនដី​នោះ​ ​ជា​ចំណី​ ​យក​ក្រម​ផែនដី​នោះ​ ​ជា​អាហារ​ ​ឋិតនៅ​អស់​កាល​ ​ជា​យូរអង្វែង​ ​ដោយ​ប្រការ​យ៉ាង​ណាៗ​ ​សេចក្តី​រឹងប៉ឹង​ ​ក្នុង​រាងកាយ​របស់​សត្វ​ទាំងនោះ​ ​ក៏​កើត​ដោយ​ក្រៃលែង​លើសប្រមាណ​ ​ពណ៌​សម្បុរ​ក៏​ប្លែក​ៗ​គ្នា​ប្រាកដ​ឡើង​ ​ដោយ​ប្រការ​យ៉ា​ងនោះៗ​។​ ​សត្វ​ពួក​ខ្លះ​មាន​សម្បុរ​ល្អ​ ​សត្វ​ពួក​ខ្លះ​ ​មាន​សម្បុរ​អាក្រក់​។​ ​បណ្តា​សត្វ​ទាំងពីរ​ពួក​នោះ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់