ពួក​សត្វ​ណា​ ​មាន​សម្បុរ​ល្អ​ ​សត្វ​ពួក​នោះ​ ​រមែង​មើលងាយ​ ​ពួក​សត្វ​ដែល​មាន​សម្បុរ​អាក្រក់​ថា​ ​ពួក​យើង​មាន​សម្បុរ​ល្អ​ ​ជាង​ពួក​សត្វ​នុ៎ះ​ ​ពួក​សត្វ​ទាំងនោះ​ ​មាន​សម្បុរ​អាក្រក់​ជាង​ពួក​យើង​។​ ​កាល​សត្វ​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​ប្រកាន់ខ្លួន​ ​និង​ការ​មើលងាយ​កើតឡើង​ ​ព្រោះ​សេចក្តី​មើលងាយ​ ​នូវ​សម្បុរ​គ្នា​ ​ជា​បច្ច័យ​ ​ក្រមរ​ផែនដី​ ​ក៏​សាបសូន្យ​អស់​ទៅ​ ​លុះ​ក្រមរ​ផែនដី​សាបសូន្យ​ទៅ​ហើយ​ ​បទា​លតា​(​១​)​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​បទា​លតា​នោះ​ ​កើត​ប្រាកដ​ឡើង​ ​ដូច​ជា​វល្លិ៍​ត្រកួន​។​ ​បទា​លតា​នោះ​ ​មាន​សម្បុរ​ល្អ​ ​មាន​ក្លិន​ ​(​ក្រអូប​)​ ​មាន​រស​(​ឆ្ងាញ់​)​ ​វល្លិ​នោះ​មាន​សម្បុរ​ដូច​សប្បិ​សុទ្ធ​ ​ឬដូច​នវនីត​សុទ្ធ​ ​មាន​រស​ ​(​ឆ្ងាញ់​ពិសា​)​ ​ដូច​ទឹកឃ្មុំ​តូច​ ​(​ឃ្មុំផ្លិត​)​ ​ដែល​ឥត​ទោស​ ​(​គ្មាន​កូនឃ្មុំ​)​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​សត្វ​ទាំងឡាយ​នោះ​ ​ក៏​នាំគ្នា​បរិភោគ​បទា​លតា​ ​កាល​ពួក​សត្វ​ទាំងនោះ​ ​បរិភោគ​បទា​លតា​ ​យក​វល្លិ​នោះ​ជា​ចំណី​ ​យក​វល្លិ​នោះ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាល​សត្វ​ទាំងនោះ​ ​បរិភោគ​បទា​លតា​ ​យក​វល្លិ​នោះ​ជា​ចំណី​ ​យក​វល្លិ​នោះ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​ដោយ
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ជា​ឈ្មោះ​វល្លិ​មួយ​យ៉ាង​ ​មាន​រសផ្អែម​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់