លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​បបួល​សត្វ​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​សត្វ​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​ ​យើង​នឹង​ទៅ​នាំ​យក​ស្រូវសាលី​ជា​អាហារ​។​ ​សត្វ​នោះ​ឆ្លើយតប​ថា​ ​ម្នាល​សត្វ​ដ៏​ចំរើន​ ​ណ្ហើយ​កុំ​ ​ខ្ញុំ​បាន​នាំ​យក​ស្រូវសាលី​មក​តែម្តង​ ​ហើយ​ទុក​បរិភោគ​បាន​បួន​ថ្ងៃ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទើប​សត្វ​នោះ​ ​យកតម្រាប់តាម​សត្វ​នោះ​ ​ក៏​នាំ​យក​ស្រូវសាលី​មក​ ​ដោយ​គិតថា​ ​យីអើ​ ​កាលដែល​នាំ​យក​ស្រូវសាលី​ ​មក​តែម្តង​ប៉ុណ្ណោះ​ ​ទុក​សម្រាប់​បរិភោគ​បាន៨ថ្ងៃ​យ៉ាងនេះ​ ​ជា​ការ​ស្រួល​មែន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​លុះ​ពួក​សត្វ​ទាំងនោះ​ ​បាន​នាំគ្នា​ផ្តើម​បរិភោគ​ស្រូវសាលី​ ​ដែល​ខ្លួន​សន្សំទុក​ ​ក្នុង​កាលណា​ហើយ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាលនោះ​ឯង​ ​កុណ្ឌក​ក៏​រុំ​ព័ទ្ធ​អង្ករ​ ​ទាំង​អង្កាម​ក៏​រុំ​ព័ទ្ធ​អង្ករ​ ​សូម្បី​កន្លែង​ ​ដែលគេ​ច្រូត​ហើយ​ ​ក៏​លែង​ដុះឡើង​វិញ​ ​ប្រាកដជា​មិន​ពេញ​ដូចដើម​ ​ស្រូវសាលី​ទាំងឡាយ​ ​ក៏​ដុះ​មួយ​គុម្ព​ៗ​ ​(​ហាក់ដូចជា​គេ​ចង​ជា​បាច់​)​។​
 ​[​៦១​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​ពួក​សត្វ​ទាំងនោះ​ ​មក​ប្រជុំ​គ្នា​ ​លុះ​មក​ប្រជុំ​គ្នា​ ​ហើយ​ ​ត្អូញត្អែរ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឱ​ហ្ន៎​ ​ធម៌​ដ៏​លាមក​ទាំងឡាយ​ ​បាន​កើត​ប្រាកដ​ក្នុង​ពួក​សត្វ​ហើយ​ ​ព្រោះ​កាលពីដើម​ ​ពួក​យើង​ជា​អ្នក​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​ពន្លឺ​ ​ភ្លឺ​ចេញ​ឯង​ ​អំពី​កាយ​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​
ថយ | ទំព័រទី ១៨២ | បន្ទាប់