ទី​ដ៏​ល្អ​ ​បាន​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​លុះ​កាល​កន្លង​ជា​យូរអង្វែង​ទៅ​ ​ផែនដី​មាន​រស​ ​ក៏​អណ្តែត​ដាស​លើទឹក​ ​ដើម្បី​ពួក​យើង​ទាំងនោះ​ ​ឯ​ផែនដី​នោះ​ ​មាន​សម្បុរ​(​ល្អ​)​ ​មាន​ក្លិន​(​ក្រអូប​)​ ​មាន​រស​(​ផ្អែម​)​ ​ពួក​យើង​ទាំងនោះ​ ​បាន​នាំគ្នា​យកដៃ​កកាយ​ផែនដី​ ​ដែល​មាន​រស​ ​មក​ធ្វើជា​ពំនូត​ ​ហើយ​បរិភោគ​ ​កាល​ពួក​យើង​ទាំងនោះ​ ​នាំគ្នា​យកដៃ​កកាយ​ផែនដី​ ​ដែល​មាន​រស​ធ្វើជា​ពំនូត​ ​ហើយ​បរិភោគ​ ​ពន្លឺ​ដែល​ភ្លឺ​ចេញ​ឯង​(​អំពី​កាយ​)​ ​ក៏​សាបសូន្យ​ទៅ​ ​លុះ​ពន្លឺ​ដែល​ភ្លឺ​ចេញ​ឯង​ ​សាបសូន្យ​ទៅ​ហើយ​ ​ព្រះ​ចន្រ្ទ​ ​និង​ព្រះអាទិត្យ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​លុះ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​កើត​ប្រាកដ​ឡើង​ហើយ​ ​នក្ខត្តឫក្ស​ ​ដែល​មាន​រូប​ជា​ផ្កាយ​ទាំងឡាយ​ ​ក៏​កើត​ប្រាដក​ឡើង​ ​លុះ​នក្ខត្តឫក្ស​ ​ដែល​មាន​រូប​ជា​ផ្កាយ​ទាំងឡាយ​ ​កើត​ប្រាកដ​ឡើង​ហើយ​ ​យប់​និង​ថែ្ង​ ​ក៏​កើត​ប្រាដក​ឡើង​ ​លុះ​យប់​និង​ថែ្ង​កើត​ប្រាដក​ឡើង​ហើយ​ ​ខែ១​ ​និង​កន្លះ​ខែ​ ​ក៏​កើត​ប្រាដក​ឡើង​ ​លុះ​ខែ១​ ​និង​កន្លះ​ខែ​ ​កើត​ប្រាដក​ឡើង​ហើយ​ ​រដូវ​និង​ឆ្នាំ​ក៏​កើត​ប្រាដក​ឡើង​ ​កាល​ពួក​យើង​ទាំងនោះ​ ​បរិភោគ​ផែនដី​មាន​រស​ ​យក​ផែនដី​នោះ​ ​ជា​ចំណី​ ​យក​ផែនដី​នោះ​ ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​ស្រាប់តែ​ផែនដី​ ​មាន​រស​សាបសូន្យ​ទៅ​ ​ព្រោះ​ហេតុ​នៃ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​កើត​ប្រាដក​ ​ដល់​យើង​ទាំងឡាយ​នោះ​ ​លុះ​ផែនដី​មាន​រស​សាបសូន្យ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់