ហើយ​ ​ក្រមរ​ផែនដី​ក៏​កើត​ប្រាកដ​ឡើង​ ​ឯ​ក្រមរ​ផែនដី​នោះ​ ​មាន​សម្បុរ​(​ល្អ​)​ ​មាន​ក្លិន​(​ក្រអូប​)​ ​មាន​រស​(​ផ្អែម​)​ ​ពួក​យើង​ទាំងនោះ​ ​ក៏​នាំគ្នា​ផ្តើម​បរិភោគ​ក្រមរ​ផែនដី​ ​កាល​ពួក​យើង​ទាំងនោះ​ ​បរិភោគ​ក្រមរ​ផែនដី​នោះ​ ​យក​ក្រមរ​ផែនដី​នោះ​ ​ជា​ចំណី​ ​យក​ក្រមរ​ផែនដី​នោះ​ ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​ស្រាប់តែ​ក្រមរ​ផែនដី​នោះ​សាបសូន្យ​ទៅ​ ​ព្រោះ​ហេតុ​ ​នៃ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​កើត​ប្រាកដ​ដល់​យើង​ទាំងឡាយ​នោះ​ ​លុះ​ក្រមរ​ផែនដី​សាបសូន្យ​ហើយ​ ​បទា​លតា​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ឯ​បទា​លតា​នោះ​ ​មាន​សម្បុរ​(​ល្អ​)​ ​មាន​ក្លិន​(​ក្រអូប​)​ ​មាន​រស​(​ផ្អែម​)​ ​ពួក​យើង​ទាំងនោះ​ ​ក៏​នាំគ្នា​ផ្តើម​បរិភោគ​បទា​លតា​ ​កាល​ពួក​យើង​ទាំងនោះ​ ​បរិភោគ​បទា​លតា​នោះ​ ​យក​បទា​លតា​នោះ​ជា​ចំណី​ ​យក​បទា​លតា​នោះ​ជា​អាហារ​ ​ក៏​ឋិតនៅ​អស់កាលជាយូរអង្វែង​ ​ស្រាប់​តែ​បទា​លតា​នោះ​សាបសូន្យ​ទៅ​ ​ព្រោះ​ហេតុ​នៃ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​កើត​ប្រាកដ​ឡើង​ដល់​យើង​ទាំងឡាយ​នោះ​ ​បទា​លតា​សាបសូន្យ​ហើយ​ ​ទើប​ស្រូវសាលី​កើត​ឯង​ ​មិន​មាន​កុណ្ឌក​ ​មិន​មាន​អង្កាម​ ​ជា​ស្រូវ​សស្អា​ត​ ​មាន​ក្លិនក្រអូប​ ​មាន​ផ្លែ​ចេញ​មក​ជា​អង្ករ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ពួក​យើង​នាំ​យក​ស្រូវសាលី​ ​ត្រង់​ទីណា​ក្នុង​វេលា​ល្ងាច​ ​សម្រាប់​បរិភោគ​ ​ក្នុង​វេលា​ល្ងាច​ ​លុះ​ព្រឹក​ឡើង​ទីនោះ​ ​ក៏​មាន​ស្រូវសាលី​ដុះទ្រុប
ថយ | ទំព័រទី ១៨៤ | បន្ទាប់