យក​ចំណែក​របស់​អ្នកដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មក​បរិភោគ​សោះ​ ​នែ​សត្វ​អើយ​ ​ឯង​កុំ​ធ្វើអំពើ​បែបនេះ​ទៀត​ឡើយ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សត្វ​នោះ​បាន​ទទួល​តប​ពាក្យ​ ​របស់​ពួក​សត្វ​ទាំងនោះ​ថា​ ​អើ​អ្នក​ដ៏​ចំរើន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សត្វ​នោះ​ ​(​លួច​យក​ចំណែក​របស់​អ្នកដទៃ​)​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សត្វ​នោះ​បាន​លាក់​សំចៃ​ចំណែក​របស់​ខ្លូន​ទុក​ ​លួច​យក​ចំណែក​របស់​អ្នកដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មក​បរិភោគ​ជា​គំរប់​បីដង​ផង​។​ ​សត្វ​ទាំងឡាយ​ ​ក៏បាន​ចាប់​សត្វ​នោះ​ ​លុះ​ចាប់បាន​ហើយក៏​ស្តី​ឲ្យ​ដូច្នេះ​ថា​ ​ឱ​សត្វ​អើយ​ ​ឯង​ធ្វើអំពើ​អាក្រក់​ណាស់​ ​មិន​គួរបើ​ឯង​លាក់​សំចៃ​របស់​ខ្លួន​ទុក​ ​លួច​យក​ចំណែក​របស់​អ្នកដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មក​បរិភោគ​សោះ​ ​នែ​សត្វ​អើយ​ ​ឯង​កុំ​ធ្វើអំពើ​បែបនេះ​ទៀត​ឡើយ​។​ ​ពួក​សត្វ​ខ្លះ​តប់​ទះ​ ​(​សត្វ​នោះ​)​ ​នឹង​ដៃ​ ​ពួក​សត្វ​ខ្លះ​ចោល​នឹង​ដុំដី​ ​ពួក​សត្វ​ខ្លះ​វាយ​នឹង​តម្បង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ការ​លួច​ទ្រព្យ​គេ​ ​ក៏​ប្រាកដ​ឡើង​ ​ការ​តិះដៀល​ ​ក៏​ប្រាកដ​ឡើង​ ​ការ​និយាយ​កុហក​ ​ក៏​ប្រាកដ​ឡើង​ ​ការ​ដាក់​អាជ្ញា​ ​ក៏​បា្រ​កដ​ឡើង​ ​តាំងពី​កាលនោះ​ជាដើម​មក​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​ពួក​សត្វ​ទាំងនោះ​ ​មក​ប្រជុំ​គ្នា​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ក៏​ត្អូញ​ត្អែ​ថា​
ថយ | ទំព័រទី ១៨៦ | បន្ទាប់