សម្បសាទ​នី​យសូ​ត្រ​ ​ទី៥​


 ​[​៧៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ហើយ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ព្រៃស្វាយ​ ​របស់​បា​វារិ​ក​សេដ្ឋី​(​១​)​ ​ទៀប​ក្រុង​នា​ឡ​ន្ទា​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​មានជោគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ស្រេចហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជ្រះថ្លា​ចំពោះ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​មាន​ញាណ​ដ៏​លើសលុប​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ក៏​មិន​មាន​ ​ក្នុង​កាល​ខាងមុខ​ ​ក៏​មិន​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​មិន​មាន​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​អាសភិវាចា​ ​(​វាចា​ដ៏​អង់អាច​)​ ​ដែល​អ្នក​បាន​ពោល​មកនេះ​ ​ហួសពេក​ណាស់​ ​អ្នក​បាន​កាន់​យក​នូវ​សេចក្តី​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ជា​ឈ្មោះថា​ ​បា​វារិ​ក​សេដ្ឋី​ ​ព្រោះ​សេដ្ឋី​នេះ​ ​ជា​អ្នកលក់​សំពត់​ឈ្មោះ​បា​វារៈ​ ​គឺ​សំពត់​ដែល​មាន​រោម​ញឹក​ ​វែង​ហើយ​ទន់​ផង​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់