ដាច់ស្រេច​(​១​)​ ​ហើយ​ ​បាន​ទាំង​បន្លឺ​សីហនាទ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​មាន​ញាណ​ដ៏​លើសលុប​ ​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ក៏​មិន​មាន​ ​ក្នុង​កាល​ខាងមុខ​ ​ក៏​មិន​មាន​ ​ទាំង​ក្នុង​កាល​ឥឡូវនេះ​ ​ក៏​មិន​មាន​។​ ​
 [​៧៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​កន្លងទៅ​ហើយ​ ​អ្នក​បាន​កំណត់​នូវ​ព្រះហឫទ័យ​ ​របស់​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ ​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​សីល​យ៉ាងនេះ​ក្តី​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មានធម៌​យ៉ាងនេះ​ក្តី​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​បញ្ញា​យ៉ាងនេះ​ក្តី​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិហារធម៌​យ៉ាងនេះ​ក្តី​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ក្តី​ ​ដូ​ច្នេះ​ៗ​ដែរ​ឬ​។​ ​ព្រះ​សារីបុត្រ​ក្រាបបង្គំទូល​ថា​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​
​(​១​)​ ​ចូលចិត្ត​ស៊ប់​ដោយ​ប្រាជ្ញា​ ​មិន​ជឿ​តាម​ពាក្យ​ដែល​ឮ​តាម​ៗ​គ្នា​មក​ ​មិន​ជឿ​តាម​ពាក្យបរម្បរា​ ​គឺ​ពាក្យ​ដែ​លតៗ​ ​មក​តាម​អាចារ្យ​ ​មិន​ជឿ​តាម​ពាក្យ​ដែល​ឮ​គេ​ថា​ ​មិន​ជឿ​ដោយអាង​ក្បួន​ខុស​ ​មិន​ជឿ​តាម​សេច​ក្តី​ផ្គូ​រ​ផ្គង​អាការៈ​ ​មិន​ជឿ​តាម​សេចក្តី​ចូលចិត្ត​ ​ដោយ​គំនិត​ដែល​ខ្លួន​ធ្លាប់​យល់​ ​មិន​ជឿ​តាម​ហេតុ​ ​ដែល​ខ្លួន​ត្រិះរិះ​ ​មិន​ជឿ​តាម​ហេតុ​ ​ដែល​ប្រមាណ​យក​នឹង​ខ្លួនឯង​។​ ​អដ្ឋកថា​។​ ​(​មើល​សេចក្តី​ពិស្តារ​ ​ក្នុង​កាលាម​សូត្រ​ ​របស់​ព្រះមហាវិមលធម្ម​ ​ដែល​បោះពុម្ព​ ​រួចហើយ​ផង​ចុះ​)​។​
ថយ | ទំព័រទី ២០០ | បន្ទាប់