បុគ្គល​នោះ​ ​និយាយ​ថា​ ​អាត្មាអញ​ ​តែង​ដឹង​នូវ​អនាគតកាល​ថា​ ​លោក​នឹង​វិនាស​ ​ឬ​លោក​នឹង​ចំរើន​ដូច្នេះ​។​ ​បុគ្គល​នោះ​ ​និយាយ​ថា​ ​ខ្លួន​ ​និង​លោក​ជាស​ភាព​ទៀងទាត់​ ​ផុតពូជ​ធារ​ ​ឋិតនៅ​ដូច​ភ្នំ​ ​ឋិតនៅ​ដូច​សសរ​គោល​ ​ចំណែក​សត្វ​ទាំងឡាយ​នោះ​ ​តែង​ត្រាច់​ទៅ​ ​អន្ទោល​ទៅ​ ​ច្យុត​កើតមាន​នៅ​ប្រាកដ​ស្មើ​ ​ដូច​សស្ស​តិ​វត្ថុ​។​ ​នេះ​ជា​សស្ស​ត​វាទ​ទី២​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មាន​ទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​ដំ​កល់​នៅ​មាំ​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​គឺ​រលឹក​បាន១០សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​២០សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​៣០សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​៤០សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ខ្លះ​ ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯនោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​នោះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯនោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​អាត្មាអញ​ ​មានឈ្មោះ​យ៉ាងនេះ​។​បេ​។​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់