បុគ្គល​នោះ​ ​រមែង​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​បុគ្គល​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​តែង​ដឹង​នូវ​អតីតកាល​ថា​ ​លោកវិនាស​ទៅ​ខ្លះ​ ​ឬ​លោក​ចំរើន​ឡើង​ខ្លះ​ ​ដូច្នេះ​។​ ​អាត្មាអញ​ ​តែង​ដឹង​នូវ​អនាគតកាល​ថា​ ​លោក​នឹង​វិនាស​ទៅ​ខ្លះ​ ​ឬ​លោក​នឹង​ចំរើន​ឡើង​ខ្លះ​ ​ដូច្នេះ​។​ ​បុគ្គល​នោះ​ ​និយាយ​ថា​ ​ខ្លួន​ ​និង​លោក​ជាស​ភាព​ទៀងទាត់​ ​ផុតពូជ​ធារ​ ​ឋិតនៅ​ដូច​ភ្នំ​ ​ឋិតនៅ​ដូច​សសរ​គោល​ ​ចំណែក​សត្វ​ទាំងឡាយ​នោះ​ ​តែង​ត្រាច់​ទៅ​ ​តែង​អន្ទោល​ទៅ​ ​ច្យុត​ ​កើត​ ​មាននៅ​ប្រាកដ​ស្មើ​ ​ដូច​សស្ស​តិ​វត្ថុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​សស្ស​ត​វាទ​ទី៣​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​សស្ស​ត​វាទ​ទាំងឡាយ​។​
 [​៨៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​សំដែងធម៌​ ​ក្នុង​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម
ថយ | ទំព័រទី ២២៤ | បន្ទាប់