មិន​បែកធ្លាយ​ ​ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​ពែនភ្នែន​ចង្ក្រម​ ​ឯអាកាស​ ​ដូច​សត្វ​បក្សី​ក៏បាន​។​ ​ស្ទាបអង្អែល​ ​ចាប់​ពាល់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ដោយដៃ​ខ្លួនឯង​ក៏បាន​ ​ញុំាង​កាយ​ឲ្យ​ប្រព្រឹត្តទៅ​ ​រហូតដល់​ព្រហ្មលោក​ក៏បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ឫទ្ធិ​ប្រកបដោយ​អាសវៈ​ ​ប្រកបដោយ​ឧបធិ​ ​ដែល​មិន​ហៅថា​ ​ឫទ្ធិ​របស់​ព្រះ​អរិយៈ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឫទ្ធិ​មិន​មាន​អាសវៈ​ ​មិន​មាន​ឧបធិ​ ​ដែល​ហៅថា​ ​ឫទ្ធិ​របស់​ព្រះ​អរិយៈ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ថា​ ​មិនជា​បដិកូល​ ​ក្នុង​របស់​ជា​បដិកូល​ ​ដូច្នេះ​ ​រមែង​ជា​អ្នក​សំគាល់​ថា​ ​មិនជា​បដិកូល​ ​ក្នុង​របស់​ជា​បដិកូល​នោះ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ថា​ ​ជា​បដិកូល​ ​ក្នុង​របស់​មិនជា​បដិកូល​ ​ដូច្នេះ​ ​រមែង​ជា​អ្នក​សំគាល់​ថា​ ​ជា​បដិកូល​ ​ក្នុង​របស់​មិនជា​បដិកូល​នោះ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​ជា​អ្នក​សំគាល់​ថា​ ​មិនជា​បដិកូល​ ​ក្នុង​របស់​ជា​បដិកូល​ ​និង​មិនជា​បដិកូល​ ​ដូច្នេះ​ ​រមែង​ជា​អ្នក​សំគាល់​ថា​ ​មិនជា​បដិកូល​ ​ក្នុង​របស់​ជា​បដិកូល​ ​និង​មិនជា​បដិកូល​នោះ​ ​បើ​ភិក្ខុ​
ថយ | ទំព័រទី ២២៩ | បន្ទាប់