ការ​ខ្នះខ្នែង​របស់​បុរស​ ​ដោយ​កិរិយា​នាំទៅ​ ​នូវ​ធុរៈ​របស់​បុរស​ ​អំពើនោះ​ ​ព្រះមានព្រះភាគ​ ​បានសម្រេច​ហើយដោយ​លំដាប់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​មិនបាន​ប្រកប​នូវ​កាម​សុខល្លិកានុយោគ​ ​ក្នុង​កាម​ទាំងឡាយ​ដ៏​ទាបថោក​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយៈ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ផង​ ​មិនបាន​ប្រកប​ ​នូវ​អត្តកិលម​ថានុយោគ​ជា​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយៈ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ផង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ដូចសេចក្តី​ប្រាថ្នា​ ​បាន​ដោយ​ឥត​លំបាក​ ​បាន​ដោយ​ធំ​ទូលាយ​ ​នូវ​ឈាន​ទាំង៤​ ​ដ៏​កន្លង​បង់​ ​នូវ​កាមាវចរចិត្ត​ ​ជា​សុខ​វិហារធម៌​ ​ក្នុង​បច្ចុប្បន្ន​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​មាន​អ្នកផង​សួរ​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​កន្លង​ហួសទៅហើយ​ ​ជា​អ្នកមាន​ញាណ​ដ៏​លើសលុប​ ​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​មាន​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រាប់​គេ​ថា​ ​មិន​មាន​ទេ​។​ ​បើ​គេ​សួរ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ក្នុង​កាលដែល​មិនទាន់​មាន​មក​ ​ជា​អ្នកមាន​ញាណ​ដ៏​លើសលុប​ ​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​នឹង​មាន​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​គេ​សួរ​យ៉ាង
ថយ | ទំព័រទី ២៣១ | បន្ទាប់