នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រាប់​គេ​ថា​ ​មិន​មាន​ទេ​។​ ​បើ​មាន​គេ​សួរ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ក្នុង​កាល​ឥឡូវនេះ​ ​ជា​អ្នកមាន​ញាណ​ដ៏​លើសលុប​ ​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​មាន​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រាប់​គេ​ថា​ ​មិន​មាន​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​មាន​អ្នកផង​សួរ​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​កន្លង​ហួសទៅហើយ​ ​ជា​អ្នកមាន​ញាណ​ស្មើ​ៗ​ ​នឹង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​មាន​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រាប់​គេ​ថា​ ​បើ​យ៉ាងនោះ​ ​មាន​មែន​។​ ​បើ​មាន​គេ​សួរ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​មិនទាន់​មាន​មក​ ​ជា​អ្នកមាន​ញាណ​ស្មើ​ៗ​ ​នឹង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​នឹង​មាន​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រាប់​គេ​ថា​ ​បើ​យ៉ាងនោះ​ ​មាន​មែន​។​ ​បើ​មាន​គេ​សួរ​ថា​ ​បពិត្រ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ក្នុង​កាល​ឥឡូវនេះ​ ​ជា​អ្នកមាន​ញាណ
ថយ | ទំព័រទី ២៣២ | បន្ទាប់