ស្មើ​ៗ​ ​នឹង​ព្រះមានព្រះភាគ​ ​ក្នុង​ការ​ត្រាស់​ដឹង​ ​មាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រាប់​គេ​ថា​ ​មិន​មាន​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​មាន​អ្នកផង​សួរ​ ​យ៉ាងនេះ​ថា​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ដឹង​ខ្លះ​ ​មិនដឹង​ខ្លះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​មាន​អ្នកផង​ ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ ​ពាក្យ​នេះ​ ​អាត្មា​បាន​ស្តាប់​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​បាន​ទទួល​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​កន្លងទៅ​ហើយ​ ​ក៏​មាន​ញាណ​ស្មើ​ៗ​នឹង​តថាគត​ ​ក្នុង​ការ​ត្រាស់​ដឹង​ដូច្នេះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ពាក្យ​នេះ​ ​អាត្មា​បាន​ស្តាប់​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​បាន​ទទួល​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​មក​ហើយ​ថា​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ក្នុង​កាល​មិនទាន់​មាន​មក​ ​នឹង​មាន​ញាណ​ស្មើ​ៗ​នឹង​តថាគត​ ​ក្នុង​ការ​ត្រាស់​ដឹង​ដូច្នេះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ពាក្យ​នេះ​ ​អាត្មា​បាន​ស្តាប់​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​បាន​ទទួល​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​មាន​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ២ព្រះអង្គ​ ​ត្រាស់​ដឹង​ក្នុង​លោកធាតុ​មួយ​ ​មិន​មុន​មិន​ក្រោយ​ ​(​ដំណាលគ្នា​)​ ​ដំណើរ​នេះ​ ​មិនមែន​ជា​ឋានៈ​ ​គឺ​មិន​មានហេតុ​ ​ជា​ទំនង​ដូច្នោះ​ទេ​។​
ថយ | ទំព័រទី ២៣៣ | បន្ទាប់