ឈ្មោះ​សន្ធាន​គហបតិ​ ​កំពុង​ដើរមក​ ​មួយទៀត​ ​ពួក​គ្រហស្ថ​ ​ជា​សាវ័ក​របស់​ព្រះសមណគោតម​ ​ជា​មនុស្ស​មាន​សំលៀក​បំពាក់​ស​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​រាជគ្រឹះ​ ​សន្ធាន​គហបតិ​នេះ​ ​ក៏​ជា​សាវ័ក១​ ​ក្នុង​ពួក​សាវ័ក​ទាំងនោះ​ដែរ​ ​ពួក​លោក​មាន​អាយុ​ ​សុទ្ធតែ​ត្រូវការ​មនុស្ស​មាន​សំឡេង​តិច​ ​សរសើរ​តែ​មនុស្ស​មាន​សំ​ឡេង​តិច​ៗ​ ​ធ្វើ​ម្តេច​ឲ្យ​គេ​ដឹង​នូវ​បរិសទ្យ​ ​ដែល​មាន​សំឡេង​តិច​ ​ហើយ​សំគាល់​នូវ​ទី​ ​ដែលគេ​ត្រូវ​ចូល​មករ​ក​។​ ​កាលបើ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​និយាយ​យ៉ាងនេះ​ហើយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នាំគ្នា​ស្ងៀម​។​
 [​២០​]​ ​លំដាប់នោះ​ ​សន្ធាន​គហបតិ​ ​បាន​ចូល​ទៅ​រក​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​រាក់ទាក់​ជាមួយនឹង​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សន្ធាន​គហបតិ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​ទៅ​នឹង​និ​គ្រោ​ធ​បរិ​ព្វា​ជ​កថា​ ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​នេះ​ ​ជួបជុំ​សមាគម​គ្នា​ហើយ​ ​តែង​មាន​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ប្រកប​តិរច្ឆានកថា​ច្រើន​ ​គឺ​និយាយ​ពី​ស្តេច
ថយ | ទំព័រទី ៧២ | បន្ទាប់