និយាយ​ពី​ចោរ​។​បេ​។​ ​និយាយ​ពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​ ​ថា​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​ ​ឯ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​នោះ​ ​ដោយឡែក​ ​គឺ​ទ្រង់​សេព​សេនាសនៈ​ដ៏​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃស្រោង​ ​ជា​សេនាសនៈ​មាន​សំឡេង​សន្ធឹក​គឹកកង​តិច​ ​ប្រាសចាក​ពាក្យសំដី​របស់​អ្នកផង​ ​សមគួរ​ដល់​ការ​ស្ងប់ស្ងាត់​របស់​មនុស្ស​ ​គួរ​ដល់​ការ​លាក់ខ្លួន​ ​ពួន​អាត្មា​បាន​។​ ​កាលបើ​សន្ធាន​គហបតិ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក៏​និយាយ​ពាក្យ​នេះ​ ​ទៅ​នឹង​សន្ធាន​គហបតិ​ថា​ ​នែ​គហបតិ​ ​ដូចជា​យើង​រិះគន់​ ​អ្នកឯង​ត្រូវ​ដឹង​ថា​ ​ព្រះសមណគោតម​ ​ចរចា​ជាមួយនឹង​អ្នកណា​បាន​ ​ប្រទះ​សាកច្ឆា​ជាមួយនឹង​អ្នកណា​ ​ល្បង​នូវ​ភាព​វាងវៃ​ ​ដោយ​ប្រាជ្ញា​ជាមួយនឹង​អ្នកណា​ ​(​ដូចម្តេច​បាន​)​ ​ព្រោះ​ប្រាជ្ញា​របស់​ព្រះសមណគោតម​ ​បាត់​វិនាស​ក្នុង​ផ្ទះ​ស្ងាត់​អស់ទៅហើយ​ ​ព្រះសមណគោតម​ ​ជា​បុគ្គល​មិន​ហ៊ាន​ចុះ​កាន់​បរិសទ្យ​ ​មិន​អាច​ធ្វើការ​ចរចា​នឹង​អ្នកដទៃ​បានទេ​ ​បាន​ជា​លោក​តែង​អាស្រ័យ​នៅតែ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ប៉ុណ្ណោះ​ ​ដូច​មេគោ​ខ្វាក់ភ្នែក​ម្ខាង​ ​តែង​ត្រាច់​ទៅ​តែ​ក្នុង​ទី​ជុំវិញ​ ​គប់​រកតែ​ទីស្ងាត់​ប៉ុណ្ណោះ​(​១​)​ ​ដូចម្តេច​មិញ​ ​ប្រាជ្ញា​របស់​ព្រះសមណគោតម​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​មេគោ​ខ្វាក់ម្ខាង​ ​ចូលចិត្ត​រក​ស៊ី​ខាង​ៗ​ព្រៃ​ ​ព្រោះ​ខ្លាចក្រែង​ស្លឹកឈើ​ ​មែកឈើ​ ​ឬ​បន្លា​ ​ប៉ះ​លើ​ ​មិន​ហ៊ាន​នៅក្នុង​ហ្វូង​ ​ព្រោះ​ខ្លាចក្រែង​ប៉ះ​ស្នែង​ ​ប៉ះ​ត្រចៀក​ ​ឬ​កន្ទុយ​ពួក​គោ​ដូចគ្នា​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់