បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សំដី​នេះឯង​ ​ដែល​ពួក​ខ្ញុំ​ព្រះអង្គ​ ​ឈប់បង្អង់​ទាំង​ពាក់កណ្តាល​ ​ក៏​ទទួល​ព្រះមានព្រះភាគ​ ​ស្តេច​មកដល់​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​តថាគត​ទូន្មាន​ពួក​សាវ័ក​ ​ដោយ​ធម៌​ណា​ ​ពួក​សាវ័ក​ ​ដែល​តថាគត​ទូន្មាន​ហើយ​ ​ដោយ​ធម៌​ណា​ ​ដល់​នូវ​សេចក្តី​គាប់ចិត្ត​ ​បាន​បំពេញ​អរិយមគ្គ​ ​ជា​ព្រហ្មចរិយ​ធម៌​ដើម​ ​ដែល​ឲ្យ​កើត​និស្ស័យ​ដ៏​ឧត្តម​ ​អ្នកឯង​ ​ដែល​មាន​ទិដ្ឋិ​ដោយឡែក​ ​មាន​សេចក្តី​ពេញចិត្ត​ដោយឡែក​ ​មាន​សេចក្តី​គាប់ចិត្ត​ដោយឡែក​ ​មិន​ងាយ​នឹង​ដឹង​ធម៌​នោះ​ទេ​ ​វៀរលែងតែ​អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ប្រកប​ខ្លាំង​ ​វៀរលែងតែ​អ្នក​បាន​រៀន​ក្នុង​សំណាក់​អាចារ្យ​ ​(​នោះ​ទើប​ដឹង​បាន​)​ ​ម្នាល​និគ្រោធ​ ​អញ្ជើញ​អ្នក​សួរ​ប្រស្នា​ក្នុង​ការ​ខ្ពើម​បាប​ ​ជា​អាចរិយវាទ​របស់​ខ្លួន​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ដូចម្តេច​ ​ឈ្មោះថា​បរិបូណ៌​ ​ដូចម្តេច​ ​ឈ្មោះថា​មិន​បរិបូណ៌​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នាំគ្នា​បន្លឺ​មាន​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ថា​ ​នែអ្នក​ដ៏​ចម្រើន​ ​គួរ​អស្ចារ្យ​ណាស់​តើ​ ​នែអ្នក​ដ៏​ចម្រើន​ ​ហេតុ​មិនដែល​មាន​ហ្ន៎​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ខ្លាំង​ ​ព្រោះ​ទ្រង់​បញ្ឈប់​វាទៈ​របស់​ព្រះអង្គ​ ​ទ្រង់​បណ្តោយ​ឲ្យ​អ្នកដទៃ​និយាយ​វិញ​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់