[​២៣​]​ ​លំដាប់នោះ​ឯង​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ធ្វើ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ឲ្យ​មាន​សំឡេង​តិច​ហើយ​ ​បាន​ទូល​ស្នើ​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ជា​ ​ត​បោ​ជិ​គុ​ច្ឆ​វាទ​ ​(​អ្នកពោល​ប្រកាន់​ការ​ខ្ពើម​បាប​ ​ដោយ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​)​ ​ជា​អ្នក​មិន​រួញរា​នឹង​ ​ត​បោ​ជិ​គុ​ច្ឆ​វត្ត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ខ្ពើម​បាប​ដោយ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ដូចម្តេច​ ​ទើប​ឈ្មោះថា​បរិបូណ៌​ ​ដូចម្តេច​ឈ្មោះថា​ ​មិន​បរិបូណ៌​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​មនុស្ស​បំពេញ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ក្នុង​លោក​នេះ​ ​ជា​អ្នក​អាក្រាត​កាយ​ ​មានមារយាទ​ល្អ​លះបង់​ហើយ​ ​ប្រកាន់​ហត្ថា​វលេ​ខន​បដិបត្តិ​(​១​)​ ​ជា​អ្នក​ប្រកាន់​វត្ត​ ​ដែលគេ​និមន្ត​ថា​ ​លោក​ដ៏​ចំរើន​ ​សូម​ចូល​មក​ទទួល​ភត្ត​ ​ហើយ​មិន​ចូល​មក​ ​ប្រកាន់​វត្ត​ដែលគេ​និមន្ត​ថា​ ​លោក​ដ៏​ចម្រើន​ចូរ​រង់ចាំ​សិន​ ​ហើយ​មិន​រង់ចាំ​ ​មិន​ត្រេកអរ​នឹង​ភិក្ខា​ ​ដែលគេ​នាំមក​មុន​បំផុត​ ​មិន​ត្រេកអរ​នឹង​ភិក្ខា​ ​ដែលគេ​ធ្វើ​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​ការ​និមន្ត​ ​មិន​ទទួល​ភិក្ខា​ដែលគេ​ដួស​ឲ្យ​ពីឆ្នាំ​ ​មិន​ទទួល​ភិក្ខា​ដែលគេ​ដួស​ឲ្យ​ពី​កញ្ជើ​ ​មិន​ទទួល​ភិក្ខា​ ​ដែលគេ​កន្លង​ធរណីទ្វារ​នាំមក​ ​មិន​ទទួល​ភិក្ខា​ ​ដែលគេ​កន្លង​ត្បាល់​នាំមក​ ​មិន​ទទួល​ភិក្ខា​ ​ដែលគេ​កន្លង​អង្រែ​នាំមក
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅ​ដល់​ការ​បរិភោគ​លិទ្ធ​ដៃ​ ​ឬថា​វេលា​បន្ទោបង់​ឧច្ចារៈ​ហើយ​ ​ជូត​ជម្រះ​ផ្ទាល់​នឹង​ដៃ​។​ ​មហា​សីហនាទ​សូត្រ​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់