មិន​ទទួល​ភិក្ខា​ ​ដែលគេ​កន្លង​កំណាត់ឈើ​នាំមក​ ​មិន​ទទួល​ភិក្ខា​ ​របស់​មនុស្ស​កំពុង​បរិភោគ​ពីរ​នាក់​ ​មិន​ទទួល​ភិក្ខា​របស់​ស្ត្រី​មានគភ៌​ ​មិន​ទទួល​ភិក្ខា​របស់​ស្រ្តី​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភិក្ខា​របស់​ស្ត្រី​ដែល​កំពុង​ស្ទាបអង្អែល​បុរស​ ​មិន​ទទួល​ភិក្ខា​របស់​បុគ្គល​ដែល​មាន​គេ​ដឹកនាំ​ឲ្យ​ធ្វើ​ ​មិន​ទទួល​ភិក្ខា​ ​ក្នុង​ទី​ដែល​មាន​ឆ្កែ​នៅចាំ​ ​មិន​ទទួល​ភិក្ខា​ ​ក្នុង​ទី​ដែល​រុយ​កំពុង​រោម​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ថ្នាំ​ត្រាំ​។​ ​អចេលកៈ​នោះ​ ​ទទួល​ភិក្ខា​ ​ចំពោះតែ​ក្នុង​ផ្ទះ១​ ​ឬ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ១ពំនូត​ខ្លះ​ ​ទទួល​ភិក្ខា​ ​ចំពោះតែ​ក្នុង​ផ្ទះ២​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ២ពំនូត​ខ្លះ​ ​ទទួល​ភិក្ខា​ ​ចំពោះតែ​ក្នុង​ផ្ទះ៧​ ​ឬ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ចំពោះតែ​ដុំ​បាយ៧ពំនូត​ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភាជន៍១ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភាជន៍២ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភាជន៍៧ខ្លះ​ ​បរិភោគ​អាហារ​រំលង១ថ្ងៃ​ខ្លះ​ ​បរិភោគ​អាហារ​រំលង២ថ្ងៃ​ខ្លះ​ ​បរិភោគ​អាហារ​រំលង៧ថ្ងៃ​ខ្លះ​ ​អចេលកៈ​នោះ​ ​ប្រកប​នូវ​ព្យាយាម​ ​ក្នុង​ភត្ត​ភោជន​ដោយ​ការ​ផ្លាស់​ប្តូរ​គ្នា​កន្លះ​ខែ​យ៉ាងនេះ​ ​ដូច្នេះ​។​ ​អចេលកៈ​នោះ​ ​បរិភោគ​តែ​អន្លក់ស្រស់​ខ្លះ​ ​បរិភោគ​តែ​ស្រងែ​ខ្លះ​
ថយ | ទំព័រទី ៧៩ | បន្ទាប់