មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​មាន​មក​ដូច្នេះ​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ឈ្មោះថា​ ​បរិសុទ្ធ​ហើយដោយ​ពិត​ ​មិនមែន​មិន​បរិសុទ្ធ​ទេ​ ​ទាំង​ដល់​កំពូល​ធម៌​ផង​ ​ដល់​ខ្លឹម​ធម៌​ហើយ​ផង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ត្រឹមតែ​ប៉ុណ្ណេះ​ ​មិនទាន់​ដល់​កំពូល​ធម៌​ ​មិនទាន់​ដល់​ខ្លឹម​ធម៌​នៅឡើយ​ទេ​ ​គ្រាន់តែ​ដល់​ត្រឹម​ធម៌​ ​ដូចជា​ក្រមរ​ប៉ុណ្ណោះទេ​តើ​។​
 [​២៦​]​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ត្រឹមណា​ ​ទើប​ឈ្មោះថា​ ​ដល់​កំពូល​ធម៌​ផង​ ​ដល់​ខ្លឹម​ធម៌​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានបុណ្យ​ ​សំដែង​ឲ្យ​ដល់​កំពូល​ ​ឲ្យ​ដល់​ខ្លឹមសារ​ ​របស់​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​តែម្តង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​អ្នកមាន​តប​វត្ត​ក្នុង​លោក​នេះ​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម៤យ៉ាង​។​ ​ម្នាល​និគ្រោធ​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម៤យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​និគ្រោធ​ ​អ្នក
ថយ | ទំព័រទី ៩៤ | បន្ទាប់