អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​ប្រុងស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះ​ ​(​ទៅ​រក​កម្មដ្ឋាន​)​។​ ​គេ​លះ​អភិជ្ឈា​ក្នុង​លោក​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​ ​លះ​ព្យាបាទ​ ​ជា​គ្រឿង​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​សត្វ​ទាំងពួង​ ​ដោយ​ប្រយោជន៍​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​ព្យាបាទ​ ​ជា​គ្រឿង​ប្រទូស្ត​ ​លះ​ថីនមិទ្ធៈ​ ​មានចិត្ត​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​ក្នុង​ពន្លឺ​ ​មានសតិ​ ​មានសម្បជញ្ញៈ​ ​ជម្រះចិត្ត​ចាក​ថីនមិទ្ធៈ​ ​លះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មានចិត្ត​មិន​រវើរវាយ​ ​មានចិត្ត​ខាងក្នុង​ស្ងប់​រម្ងាប់​ ​ជម្រះចិត្ត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះ​វិចិកិច្ឆា​ ​មានចិត្ត​ឆ្លងផុត​ចាក​វិចិកិច្ឆា​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​គេ​លះ​នី​វរ​ណៈ​ទាំង៥នេះ​ ​ដែល​ជា​ឧបក្កិលេស​ ​ជា​គ្រឿង​ធ្វើ​បញ្ញា​ ​ឲ្យ​ថយ​
ថយ | ទំព័រទី ៩៦ | បន្ទាប់