កំឡាំង​ ​ក៏​សម្រច​សម្រាន្ត​ឥរិយាបថ​ ​ដោយ​ការផ្សាយ​ចិត្ត​ប្រកបដោយ​មេត្តា​ ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូច្នោះ​ ​ទិសទី៣​ ​ក៏​ដូច្នោះ​ ​ទិសទី៤​ ​ក៏​ដូច្នោះ​ ​សម្រច​សម្រាន្ត​ឥរិយាបថ​ ​ដោយ​ការផ្សាយ​ចិត្ត​ ​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ទៅកាន់​សត្វលោក​ទាំងមូល​ ​ដោយ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទិស​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​(​១​)​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ចិត្ត​ប្រកបដោយ​ករុណា​។​ ​ចិត្ត​ប្រកបដោយ​មុទិតា​។​ ​សម្រច​សម្រាន្ត​ឥរិយាបថ​ ​ដោយ​ការផ្សាយ​ចិត្ត​ ​ប្រកបដោយ​ឧបេក្ខា​ ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូច្នោះ​ ​ទី៣​ ​ទិសទី៤​ ​ក៏​ដូច្នោះ​ ​សម្រច​សម្រាន្ត​ឥរិយាបថ​ ​ដោយ​ការផ្សាយ​ចិត្ត​ ​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ទៅកាន់​សត្វលោក​ទាំងមូល​ ​ដោយ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទិស​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​។​ ​ម្នាល​និគ្រោធ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​កាលបើ​ហេតុ​មាន​មក​ដូច្នេះ​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ឈ្មោះថា​ ​បរិសុទ្ធ​ហើយ​ ​ឬមិន​ទាន់​បរិសុទ្ធ​ទេ​។​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ដូច្នោះ​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​
​(​១​)​ ​សំដៅយក​ទិ​សតូចៗ​ ​គឺ​ទិស​អគ្នេយ៍​ ​និរតី​ ​ពាយព្យ​ ​ឦសាន​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់