កិលេស​ ​ឈ្មោះថា​ ​បរិសុទ្ធ​ដោយពិត​ ​មិនមែន​មិន​បរិសុទ្ធ​ទេ​ ​ទាំង​ដល់​កំពូល​ធម៌​ផង​ ​ដល់​ខ្លឹម​ធម៌​ផង​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ត្រឹមតែ​ប៉ុណ្ណេះ​ ​មិនទាន់​ឈ្មោះថា​ ​ដល់​កំពូល​ធម៌​ ​ឬ​ដល់​ខ្លឹម​ធម៌​នៅឡើយ​ទេ​ ​គ្រាន់តែ​ដល់​ត្រឹម​ ​សំបកធម៌​ ​ប៉ុណ្ណោះ​ ​ទេ​។​ ​
 [​២៧​]​ ​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ការ​ខ្ពើម​បាប​ ​ដោយ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ត្រឹមណា​ ​ទើប​ឈ្មោះថា​ ​ដល់​កំពូល​ធម៌​ផង​ ​ដល់​ខ្លឹម​ធម៌​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​ឲ្យ​ដល់​កំពូល​ ​ឲ្យ​ដល់​ខ្លឹមសារ​របស់​ការ​ខ្ពើម​បាប​ ​ដោយ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​តែម្តង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​និគ្រោធ​ ​អ្នកមាន​តប​វត្ត​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម៤យ៉ាង​។​ ​ម្នាល​និគ្រោធ​ ​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម៤យ៉ាង​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​និគ្រោធ​ ​កាលណា​អ្នកមាន​តប​វត្ត​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម៤យ៉ាង​ ​រមែង​មាន​ពាក្យ​គេ​សរសើរ​អ្នកនោះ​ ​ព្រោះ​ខ្លួន​ជា​អ្នកមាន​តប​វត្ត​។​ ​គេ​ខំប្រឹង​បំពេញ​សីល​ ​មិន​ត្រឡប់​មក​ដើម្បី​ភេទ​ថោកទាប​។​ ​គេ​អាស្រ័យ​សេព​សេនាសនៈ​ស្ងាត់​។​បេ​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់