សង្គីតិ​សូត្រ​ ​ទី១០​


 [​៩២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​មល្លៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ​ ​៥០០​ ​រូប​ ​ទ្រង់​ស្តេច​ទៅដល់​ក្រុង​ឈ្មោះ​បា​វា​ ​របស់​មល្ល​ក្សត្រ​ទាំងឡាយ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​អម្ពវ័ន​របស់​ ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​(​ជា​កូនជាង​លោហជាតិ​)​ ​ទៀប​ក្រុង​បា​វា​នោះ​។​
 [​៩៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​មល្ល​ក្សត្រ​នៅក្នុង​ក្រុង​បា​វា​ ​បាន​សាង​នូវ​សណ្ឋាគារ​ថ្មី​ៗ​ ​ឈ្មោះ​ ​ឧព្ភ​ត​កៈ​ ​មិនទាន់​អស់​កាលយូរ​ប៉ុន្មាន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​ជាតិ​មនុស្ស​ណាមួយ​ ​ក៏​មិនទាន់​បាន​នៅ​អាស្រ័យ​នៅឡើយ​។​ ​ពួក​មល្ល​ក្សត្រ​ ​អ្នក​នៅក្នុង​ក្រុង​បា​វា​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​ចារិក​ ​ក្នុង​ដែន​មល្លៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ ​ទ្រង់​ស្តេច​មកដល់​ក្រុង​បា​វា​ ​គង់នៅ​ក្នុង​អម្ពវ័ន​ ​របស់​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ទៀប​ក្រុង​បា​វា​។​ ​ទើប​ពួក​មល្ល​ក្សត្រ​ ​អ្នក​នៅក្នុង​ក្រុង​បា​វា​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១២៣ | បន្ទាប់